អឺរ៉ុប៖ កីឡាករ Mason Mount បាននិយាយថាChelsea គួរតែរកគ្រាប់បាល់បាន ៥ គ្រាប់ឯណោះនៅក្នុងជំនួបទល់នឹងក្រុមReal Madrid វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៃពានរង្វាន់Champions League កាលពីថ្ងៃពុធកន្លងទៅប៉ុន្តែពួកគេបានខកខានឱកាសក្នុងការបញ្ចប់ទីជាច្រើនលើកច្រើនសារយ៉ាងណាគាត់ជឿជាក់ថាការប្រកួតនេះគឺងាយស្រួលជាងការប្រកួតជើងទី ១ ទៅទៀត។
គួរបញ្ជាក់ថា ក្រុម Chelseaត្រូវចំណាយពេលរហូតដល់ ៨៥នាទីទើបអាចសម្រេចគ្រាប់បាល់បាន ២ គ្រាប់ ក្នុងនោះកីឡាករ Timo Wernerរកបាន ១ គ្រាប់ និង Mason Mount ស៊ុតបញ្ចូលទីបាន ១ គ្រាប់ផងដែរ។ ហើយការប្រកួតបានញ្ចប់ទៅដោយ Chelsea បានទទួលជ័យជម្នះក្នុងលទ្ធផល ២-០។ សរុបលទ្ធផលទាំងពីរជើង ក្រុមតោខៀវបានទទួលជ័យជម្នះទៅលើក្រុម RealMadrid ក្នុងលទ្ធផល ៣-១។
ដូច្នេះមានន័យថា ក្រុម Chelseaនឹងត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបជាមួយក្រុមរួមលីគអង់គ្លេសដូចគ្នាManchester City។ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២១ ដែលនឹងរៀបចំឡើងនៅកីឡដ្ឋាន Atatürk Olympic Stadium របស់ប្រទេស តួកគី។
ក្រោយពេលបញ្ចប់ការប្រកួត Mountបានថ្លែងប្រាប់គេហទំព័រ BT Sport យ៉ាងដូច្នេះថា៖
ប្រភព៖ Goal
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload