បរទេស៖ អតីតគ្រូបង្វឹកអូស្ត្រាលីលោក Ange Postecoglou បានចុះហត្ថលេខាលើកិច្ចសន្យាចំនួន១ឆ្នាំជាក្លិបបាល់ទាត់ Celtic បន្ទាប់ពីចាកចេញពីក្លិបជប៉ុន Yokohama F. Marinos។ បុរសជនជាតិអូស្រ្តាលីវ័យ ៥៥ ឆ្នាំរូបនេះទទួលបន្ទុកជាគ្រូបង្វឹកជំនួសលោក John Kennedy ដែលជាគ្រូបង្វឹកបណ្តោះអាសន្នក្នុងរដូវកាល ២០២០-២១ កន្លងមក។
លោក Ange Postecoglou បានប្រាប់គេហទំព័ររបស់ Celtic ថា“ ឱកាសដែលក្លិបបានផ្តល់ឱ្យខ្ញុំគឺជាកិត្តិយសដ៏អស្ចារ្យបំផុតក្នុងអាជីបបាល់ទាត់ ហើយខ្ញុំសន្យាទទួលខុសត្រូវក្នុងការដឹកនាំក្លិបបាល់ទាត់ដ៏អស្ចារ្យមួយនេះឲ្យទទួលបានជើងឯកនារដូវកាលក្រោយនេះ។ គួរបញ្ជាក់ក្នុងរដូវកាល២០២០-២១ នេះក្លិប Celtic បញ្ចប់ចំណាត់ថ្នាក់នៅលេខរៀងទី២ ដោយតាមពីក្រោយក្លិប Rangers មិនដែលចាញ់សោះចំនួន២០ពិន្ទុ៕
ប្រភព៖ Goal