បរទេស៖ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ងលោក Thomas Tuchel ដែលចូលមកដឹកនាំជំនួសកន្លែងលោក Lampard កាលពីពាក់កណ្តាលរដូវកាលនេះបានសម្រេចចិត្តបន្តកុងត្រាថ្មីចំនួន ២ ឆ្នាំបន្ថែមទៀតនៅក្លិបតោខៀវ Chelsea បន្ទាប់ពីទទួលបានជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រលើក្រុម Manchester City នៅក្នុងក្របខណ្ឌ Champions League ។
ខណ:ខ្សែប្រយុទ្ធសញ្ជាតិបារាំងកំពស់ខ្ពស់កីឡាករ Olivier Giroud បានបន្តកុងត្រាជាមួយតោខៀវ Chelsea រយ:ពេល១ឆ្នាំរហូតដល់ថ្ងៃទី ២០ ខែមិថុនាឆ្នាំ ២០២២ ពោលគឺរហូតដល់ World Cup ២០២២ ចាប់ផ្តើម។ ជាមួយគ្នានោះផងដែរខ្សែការពារសញ្ជាតិប្រេស៊ីលវ័យ៣៦ឆ្នាំកីឡាករ Thaigo Silva ក៏សម្រចចិត្តបន្តកុងត្រាមួយឆ្នាំបន្ថែមទៀតផងដែរ៕
ប្រភព៖ Talk Sport