បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាកំពុង ត្រៀមក្នុងការផ្ទេរយកក្រុម ខ្សែប្រយុទ្ធ AS Roma កីឡាករ Tammy Abraham នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។
យោងតាម TeamTalk បានឲ្យដឹងថា Man United កំពុងសម្លឹងមើលការចុះហត្ថលេខាលើ Abraham ក្នុងរដូវរងារក្នុងគោលបំណងសម្រួចបន្ថែមនៅតំបន់ប្រយុទ្ធរបស់ពួកគេ។ ប្រភពដដែលបានបន្ថែមថា តារាឆ្នើម Serie A ខាងលើ ស្ថិតក្នុងចំណោមគោលដៅកំពូលរបស់ Erik ten Hag ក្នុងផែនការស្វែងរកខ្សែប្រយុទ្ធកណ្តាលថ្មី។
បន្ទាប់ពីការផ្ទេរពី Chelsea ទៅ Roma ក្នុងឆ្នាំ ២០២១ កីឡាករវ័យ ២៥ ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន២៧គ្រាប់ នៅគ្រប់ការប្រកួតទាំងអស់ ក្នុងនោះមាន ១៧ គ្រាប់ក្នុងលីក៕