ចប់បាត់! Ronaldo បានចែកផ្លូវគ្នាជាមួយភ្នាក់ងាររបស់គេហើយ ដោយសារហេតុផលនេះ - TrueID

ចប់បាត់! Ronaldo បានចែកផ្លូវគ្នាជាមួយភ្នាក់ងាររបស់គេហើយ ដោយសារហេតុផលនេះ

January 5, 2023

អឺរ៉ុប៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា បានចែកផ្លូវគ្នាជាមួយនឹងភ្នាក់ងាររបស់គេ គឺ លោក Jorge Mendes ហើយ។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ជាការពិតណាស់ លោក Mendes បានក្លាយជាអ្នកតំណាងរបស់ Ronaldo ចាប់តាំងពីរូបគេចាកចេញពី Sporting CP ដើម្បីផ្លាស់មកកាន់ Manchester United តាំងពីឆ្នាំ២០០៣ មកម្ល៉េះ គិតមកទល់ពេលនេះ មានន័យថា ពួកគេបានរួមការងារជាមួយគ្នាជិត ២០ឆ្នាំមកហើយ។

យ៉ាងណាក៏ដោយ បើយោងតាមការចុះផ្សាយរបស់កាសែត Publico បានលើកឡើងថា Ronaldo និង លោក Mendes បានសម្រេចចិត្តឈប់រួមការងារជាមួយគ្នាហើយ ដោយសារតែលោក Mendes មិនពេញចិត្តចំពោះទង្វើដែល Ronaldo ផ្តល់កិច្ចសម្ភាសនិយាយពីបញ្ហារបស់ Man UTD និង ការមិនពេញចិត្តលោក Erik ten Hag ទៅឲ្យអ្នកកាសែតកីឡាលោក Piers Morgan ផងដែរ ហើយ បញ្ហាមួយទៀត គឺ លោកជំទាស់ជាមួយកីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ ដែលនៅតែចង់លេងនៅក្នុងកម្រិតកំពូល ជាពិសេសស្វែងរកក្លិបដែលមានកៅអីលេង Champions League ទោះបច្ចុប្បន្នរូបគេមានវ័យ ៣៧ឆ្នាំក៏ដោយ៕

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ប្រភព៖​ Metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...