ឡាទីន៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានស៊ុតបញ្ចូលទីបាល់ Free-Kick យ៉ាងស្អាតក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិឈីលីនៃព្រឹត្តិការណ៍ Copa America។
ជាការពិតណាស់ នៅក្នុងវគ្គទី១ ក្រុមទាំងពីរមិនសូវសម្រុកគ្នាប៉ុន្មានទេ ប៉ុន្តែ អាហ្សង់ទីនជាអ្នកមានសំណាងមុនតាមរយៈការទាត់បាល់ពិន័យ Free-Kick ដ៏អស្ចារ្យពីសំណាក់ Messi និង ជាគ្រាប់បាល់តែមួយគត់ក្នុងវគ្គទី១។
លុះឈានចូលវគ្គទី២ ឈីលី បានព្យាយាមវាយសម្រុកលើអាហ្សង់ទីន ដើម្បីស្វែងរកគ្រាប់បាល់ ហើយ ពួកគេពិតជាអាចធ្វើបានមែនដោយកីឡាករ Eduardo Vargas នៅនាទីទី៥៧ និង ជាគ្រាប់បាល់ចុងក្រោយប្រចាំការប្រកួតផងដែរធ្វើឲ្យលទ្ធផល អាហ្សង់ទីន និង ឈីលី ចែកគ្នាម្នាក់មួយពិន្ទុក្នុងការប្រកួតបើកឆាកព្រឹត្តិការណ៍ Copa America៕