ប្រវត្តិសាស្រ្តហើយ! Messi បំបែកបានកំណត់ត្រា ១០នេះ ក្រោយជួយអាហ្សង់ទីនឈ្នះ World Cup យប់មិញ - TrueID

ប្រវត្តិសាស្រ្តហើយ! Messi បំបែកបានកំណត់ត្រា ១០នេះ ក្រោយជួយអាហ្សង់ទីនឈ្នះ World Cup យប់មិញ

December 19, 2022

អាហ្សង់ទីន៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi ធ្វើបានកំណត់ត្រាពិសេសចំនួន ១០ទៀតហើយ ក្រោយរួមចំណែករកបាន២គ្រាប់ និង ជួយក្រុមឈ្នះពានរង្វាន់ World Cup កាលពីយប់មិញ។

  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

ក្នុងនោះកំណត់ត្រាទាំង ១០នោះ រួមមានដូចតទៅ៖

1. Messi ក្លាយជាកីឡាករដំបូង​ក្នុងប្រវត្តិសាស្ត្រ​ World Cup ដែលអាចស៊ុតចូលគ្រប់វគ្គទាំងអស់៖​ វគ្គចែកពូល​ វគ្គ១៦​ក្រុម​ វគ្គ៨ក្រុម​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​ វគ្គផ្តាច់ព្រ័ត្រ
2. Messi ជាកីឡាករទី១​ ដែលឈ្នះពានកីឡាករល្អបំផុត​ បាល់​មាស​ = ២​ ដង
3. Messi ជាកីឡាករដែលលេង World Cup ច្រើនបំផុត​ = ២៦​ ប្រកួត
4. Messi ចូលរួមរកចំណែកគ្រាប់បាល់​ (គ្រាប់បាល់​ + Assist) ច្រេីនបំផុត​ = ២១​ គ្រាប់
5. Messi ជាកីឡាករ​អាហ្សង់ទីន​ ស៊ុតចូលច្រើនបំផុតនៅ​ World Cup = ១៣​ គ្រាប់
6. Messi ឈ្នះពានកីឡាករល្អបំផុតប្រចាំការប្រកួត​ (Man of the Match) ច្រើនបំផុត = ១១​ ដង
7. Messi ឈ្នះពានកីឡាករល្អបំផុតប្រចាំការប្រកួត​ (Man of the Match) ច្រើនបំផុត ក្នុង​ ១​ World Cup = ៥​ ដង​ ក្នុង World Cup 2022
8. Messi ជាកីឡាករដែលមានវ័យ​ ក្មេង​ និងចាស់បំផុត​ ដែលអាចស៊ុតចូល​ និង​ Assist ក្នុង​ ១ប្រកួត​ World Cup
9. Messi ជាកីឡាករដែលរក​ Assist ច្រើនបំផុតនៅ​វគ្គចែកពូល​ = ៥​ Assist
10. Messi ជាកីឡាករទី១​ ដែល​ ស៊ុតចូល​ និង​ Assist ក្នុង​ ៤​ព្រឹត្តិការណ៍​ World Cup ផ្សេងគ្នា៕

 កីឡាករ Lionel Messi
 កីឡាករ Lionel Messi

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...