ញាក់សាច់! ពិធីមង្គលការកូនប្រុសច្បង Beckham ជាមួយនឹងកូនស្រីត្រកូលអភិជន រូបនេះ បានចំណាយទឹកប្រាក់ដល់ខ្ទង់លានដុល្លារ - TrueID

ញាក់សាច់! ពិធីមង្គលការកូនប្រុសច្បង Beckham ជាមួយនឹងកូនស្រីត្រកូលអភិជន រូបនេះ បានចំណាយទឹកប្រាក់ដល់ខ្ទង់លានដុល្លារ

April 16, 2022

បរទេស៖ កូនប្រុសច្បងរបស់អតីតតារាបាល់ទាត់សញ្ជាតិអង់គ្លេស David Beckham និង អ្នកឆ្នៃម៉ូតដ៏ល្បីអ្នកស្រី victoria beckham លោក Brooklyn Beckham បានចូលរោងជ័យ រៀបអាពាហ៍ពិពាហ៍ ជាមួយ កូនស្រីត្រកូលអភិជន Nicola Peltz កាលពីថ្ងៃទី៩ខែមេសា កន្លងទៅនេះ នៅភូមិគ្រឹះតម្លៃ៧៩លានផោន របស់ឪពុកខាងស្រី ដែលស្ថិតនៅ Palm Beach រដ្ឋ Florida ។

ភូមិគ្រឹះរបស់ ឪពុកខាងស្រី
ភូមិគ្រឹះរបស់ ឪពុកខាងស្រី

សម្រាប់កូនប្រសារស្រីរបស់ Beckham ត្រូវបានស្គាល់ថា នាងជា តារាសម្ដែងម្នាក់ ហើយក៏ជាកូនស្រីមហាសេដ្ឋីប្រាក់ពាន់លានលោក Nelson Peltz ផងដែរ។

ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែត Elle បានឲ្យដឹងថា ពិធីមង្គលការនេះ បានប្រព្រឹត្តទៅក្នុងរយៈ តាមរបៀបប្រពៃណី ជនជានជ្វីហ្វ ដែលចំណាយទឹកប្រាក់ខ្ទង់ ៤លានដុល្លារឯណោះ។

គួររម្លឹកដែរថា មុននឹងឈានដល់ការរៀបការ អ្នកទាំងពីរ បានបង្ហាញពីទំនាក់ទំនង ជាសាធារណៈ កាលពីឆ្នាំ២០២០ ក្នុងនោះកូនប្រុស Beckham មានវ័យតិចជាងភរិយា ដល់ទៅ៤ឆ្នាំឯណោះ ពោល គឺ Brooklyn បច្ចុប្បន្នវ័យ២៣ឆ្នាំ ខណៈ Nicola នាងមានវ័យ២៧ឆ្នាំហើយ៕

ប្រភព៖​ Elle.com

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...