អាហ្សង់ទីន៖ អតីតខ្សែការពារកម្រិតអន្តរជាតិរបស់ក្លឹបJuventus និងក្រុមជម្រើសជាតិអ៊ុយរូហ្គាយលោកPaolo Montero បានឈានដល់កិច្ចព្រមព្រៀងដើម្បីទទួលបន្ទុកដឹកនាំក្រុមឈុតធំក្លិបSan Lorenzo របស់អាហ្សង់ទីន ។
បុរសវ័យ ៤៩ឆ្នាំរូបនេះបានចុះកិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយនាយកផ្នែកកីឡារបស់ក្លិប San Lorenzo លោក Mauro Cetto ហើយរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងBuenos Aires នៅដើមសប្តាហ៍ក្រោយដើម្បីចាប់ផ្តើមកាន់តំណែងជាគ្រូបង្វឹក។
លោក Montero បានប្រាប់ស្ថានីយវិទ្យុSport 890 កាលពីថ្ងៃសុក្រថា "លោក Mauroបានទាក់ទងខ្ញុំកាលពីសប្តាហ៍មុនដើម្បីប្រាប់ខ្ញុំថាគាត់ចង់បានខ្ញុំជាអ្នកគ្រប់គ្រង។កាលពីម្សិលមិញគាត់បានទូរស័ព្ទមកប្រាប់ខ្ញុំថាអ្វីគ្រប់យ៉ាងត្រូវបានបញ្ជាក់" ។យើងបាននិយាយម្តងទៀតនៅថ្ងៃនេះដើម្បីពិភាក្សាថាតើខ្ញុំនឹងចាប់ផ្តើមនៅពេលណា។ខ្ញុំរីករាយណាស់។”
គួររំលេកផងដែរថាលោក Montero ធ្លាប់លេងឱ្យក្លិបSan Lorenzo ក្នុងនាមជាកីឡាករម្នាក់ក្នុងរដូវកាលឆ្នាំ២០០៥-០៦ បន្ទាប់ពីបញ្ចប់អាជីពរយៈពេល ១៣ ឆ្នាំនៅប្រទេសអ៊ីតាលីជាមួយក្លិប Juventusនិង Atalanta ៕
ប្រភព៖ Xinhua Sport News