លេខ១មិនមែន Haaland ទេ! តោះមកស្គាល់កីឡាករ ១០ រូបដែលមានតម្លៃផ្ទេរចេញថ្លៃជាងគេក្នុងរដូវកាលនេះ - TrueID

លេខ១មិនមែន Haaland ទេ! តោះមកស្គាល់កីឡាករ ១០ រូបដែលមានតម្លៃផ្ទេរចេញថ្លៃជាងគេក្នុងរដូវកាលនេះ

June 9, 2021

អឺរ៉ុប៖ កីឡាកររបស់ក្រុម Barcelona ចំនួន នាក់ បានជាប់នៅក្នុងបញ្ជីឈ្មោះកីឡាករ ១០ រូបចុងក្រោយរបស់ CIES Footballក្នុងនាមជាកីឡាករដែលមានតម្លៃខ្លួនផ្ទេរចេញថ្លៃជាងគេប្រចាំលីគកំពូលទាំង៥ របស់អឺរ៉ុប។

កីឡាករ De Jong និង Pedri
កីឡាករ De Jong និង Pedri

ជាការពិតណាស់ Frenkie deJong ឈរនៅចំណាត់ថ្នាក់ទី ៦, រីឯកីឡាករ Pedriឈរនៅចំណាត់ថ្នាក់ទី ៧, ខណៈកីឡាករ Marc-Andreter Stegan វិញ ជាប់លេខ ៣ក្នុងនាមជាអ្នកចាំទីដែលមានតម្លៃខ្លួនថ្លៃជាងគេ ប្រចាំលីគLaLiga Santander, Premier League, Ligue 1, SerieA និង Bundesliga

  កីឡាករ Marc-Andre ter Stegan
  កីឡាករ Marc-Andre ter Stegan

អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺកីឡាករ Fodenបានឈរនៅលេខរៀងទី ១ពោលតម្លៃផ្ទេរចេញរបស់គេគឺមានតម្លៃប្រមាណជា ១៩០.២ លានអឺរ៉ូ ឬស្មើនឹង (២៣០លានដុល្លាអាមេរិក), Mason Greenwood ឈរនៅលេខរៀងទី ២ មានតម្លៃខ្លួនផ្ទេរចេញប្រមាណជា ១៧៨ លានអឺរ៉ូ ឬស្មើនឹង(២១៧ លានដុល្លាអាមេរិក) និងលេខ ៣ បានទៅលើកីឡាករ Marcus Rashford មានតម្លៃខ្លួនផ្ទេរចេញប្រមាណជា ១៥៩.១ លានអឺរ៉ូ ឬស្មើនឹង (១៩៤លានដុល្លាអាមេរិក)។

កីឡាករ Foden និង Greenwood
កីឡាករ Foden និង Greenwood
កីឡាករ Marcus Rashford
កីឡាករ Marcus Rashford

ខណៈកីឡាករ Erling Haaland បានត្រឹមឈរនៅចំណាត់ថ្នាក់ទី ៤ ប៉ុណ្ណោះ ដោយបច្ចុប្បន្នគេមានតម្លៃខ្លួនផ្ទេរចេញប្រមាណជា១៥៥.៥ លានអឺរ៉ូ ឬស្មើនឹង (១៨៩ លានដុល្លាអាមេរិក)៕

  កីឡាករ Erling Haaland
  កីឡាករ Erling Haaland

ខាងក្រោមនេះជាបញ្ជីឈ្មោះរបស់កីឡាករទាំង ១០ ដែលមានតម្លៃខ្លួនផ្ទេរចេញថ្លៃជាងគេ៖

បញ្ជីឈ្មោះរបស់កីឡាករទាំង ១០ ដែលមានតម្លៃខ្លួនផ្ទេរចេញថ្លៃជាង (CIES Football)

ប្រភព៖​ Marca

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...