បរទេស៖ Sadio Mane ខ្សែប្រយុទ្ធចំណូលថ្មីរបស់Bayern Munich បាននិយាយថា ក្រុមការពារតំណែងជើងឯក Bundesligaនឹងអាចយកឈ្នះ Liverpool ប្រសិនបើក្រុមទាំង ២ ត្រូវជួបគ្នាម្តងទៀត។
ទាក់ទងនឹងពាក្យសម្តីខាងលើ Maneបាននិយាយរម្លឹកកាលពីឆ្នាំ ២០១៩ ដែលកាលនោះ Liverpoolជួបគ្នាជាមួយ Bayern Munich នៃពានរង្វាន់ Champions League ហើយជារួមគឺក្រុម ហង្សក្រហម បានទទួលជ័យជម្នះក្នុងលទ្ធផល ៣-១, ខណៈនៅក្នុងការប្រកួតនោះ Mane ក៏រកបាន ២ គ្រាប់ផងដែរ។
Mane បានបង្ហើបផងដែរថា ក្នុងចំណោម ២គ្រាប់ដែលគេរកបាន គឺគេពេញចិត្តគ្រាប់ទី ២ ជាងគេ ហើយខ្សែប្រយុទ្ធសញ្ជាតិ សេណេហ្គាល់រូបនេះបាននិយាយលើកសរសើរ Liverpool ថាកាលនោះពួកគេជាក្រុមដ៏ខ្លាំងក្លាមួយទៀតផង,ប៉ុន្តែបច្ចុប្បន្នវិញ Mane ជឿជាក់ថា ប្រសិនបើក្រុមទាំង២ អាចជួបគ្នាម្តងទៀត នោះក្រុមហង្សក្រហមនឹងមិនអាចយកឈ្នះ Bayern បានទេ។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ដែលរៀបចំឡើងដោយក្រុមបច្ចេកទេសBundesliga, Mane បាននិយាយយ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda