អង់គ្លេស៖ លោកគ្រូបង្វឹក Thomas Tuchel បានឆ្លើយប្រាប់អ្នកគាំទ្រផ្ទាល់មាត់ជុំវិញរឿង ទិញយក ខ្សែប្រយុទ្ធ Cristiano Ronaldo មករួមក្រុម Chelsea។
ថ្មីៗនេះ Ronaldo បានប្រាប់ទៅថ្នាក់លើ Manchester United ថារូបគេនឹងចាកចេញពីក្លិបបើសិនមានសំណើល្អៗពីក្លិបធំៗនៅអឺរ៉ុប។
ខណៈនោះដែរ លេចឮថា ភ្នាក់ងាររបស់គេគឺលោក Jorge Mendes ក៏បានបើកការចរចាជាមួយក្លិបយក្សនៅអឺរ៉ុបដូចជា Bayern Munich និង Chelsea ជាដើម។
Chelsea កំពុងត្រូវការខ្សែប្រយុទ្ធថ្មីមួយមកជំនួស Romelu Lukaku ដែលផ្ទេរទៅលេងខ្ចីជើងនៅ Inter Milan ស្របពេលអ្នកកាសែត Fabrizio Romano ធ្លាប់បង្ហើបថា លោក Mendes បានដាក់សំណើទៅលោក Todd Boehly ជាម្ចាស់ក្លិប Chelsea តែពុំទាន់មានការឆ្លើយតបណាមួយទេ។
ឥលូវនេះអ្នកគាំទ្របានសួររឿងទិញយក Ronaldo លោក Tuchel បានឆ្លើយយ៉ាងខ្លីថា៖
ប្រភព៖ sportskeeda