Zidane៖ Hazard ត្រូវតែលេងដើម្បីបង្កើនភាពជឿជាក់ និងទំនុកចិត្តរបស់គេ - TrueID

Zidane៖ Hazard ត្រូវតែលេងដើម្បីបង្កើនភាពជឿជាក់ និងទំនុកចិត្តរបស់គេ

May 6, 2021

បរទេស៖ ទោះបីជាទទួលបានឧកាសដើម្បីចូលលេងទល់នឹង Chelsea ក្នុងជើងទីពីរនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តពានរង្វាន់ Champion League ក្តីក៏កីឡាករ Eden Hazard មិនអាចជួយក្រុមក្នុងការរកគ្រាប់បាល់បានដែរ។ បន្ទាប់ពីឃើញលទ្ធផលបែបនេះលោក Zinedine Zidane ដែលជាអ្នកចាត់ការរបស់ក្រុមស្ដេចសរក៏មិនបានបន្ទោសរូបគេដែរ ព្រោះលោកគិតថាកូនក្រុមរបស់លោកមួយរូបនេះទើបនឹងជាពីរបួសហើយត្រូវការពេលវេលាដើម្បីវិលទៅរកទម្រង់ដើមវិញ។

កីឡាករ Eden Hazard
កីឡាករ Eden Hazard

បន្ទាប់ពីចប់ការប្រកួតភ្លាមៗកាលពីយប់មិញ លោកបានប្រាប់ទៅកាន់អ្នកកាសែតថា រូបគេត្រូវតែលេងឲ្យបានច្រើនព្រោះទាល់តែគេលេងបានច្រើនទើបគេអាចស្វែងរងភាពជឿជាក់និងទំនុកចិត្តរបស់គេមកវិញ។ 

កីឡាករ Eden Hazard
កីឡាករ Eden Hazard

លើសពីនេះទៅទៀតលោកក៏បាននិយាយបន្តដែលថា កីឡាកររបស់លោកទាំងអស់បានត្រៀមខ្លួនល្អណាស់ក្នុងការប្រកួតយប់មិញគ្រាន់តែពួកគេមិនសូវមានសំណាងក្នុងការរកគ្រាប់បាល់ប៉ុណ្ណោះ៕

លោក Zinedine Zidane
លោក Zinedine Zidane
ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...