គ្រូបង្វឹក Al-Nassr ថា Ronaldo នឹងចូលលេងលើកដំបូង ក្នុងការប្រកួតមិត្តភាពជាមួយក្លិបយក្សនៅអឺរ៉ុបមួយនេះ - TrueID

គ្រូបង្វឹក Al-Nassr ថា Ronaldo នឹងចូលលេងលើកដំបូង ក្នុងការប្រកួតមិត្តភាពជាមួយក្លិបយក្សនៅអឺរ៉ុបមួយនេះ

January 10, 2023

អារ៉ាប់ប៊ីសាអូឌីត៖ លោក Rudi Garcia ជាគ្រូបង្វឹករបស់ Al-Nassr បានបង្ហើបថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងបង្ហាញខ្លួនលើទីលានលើកដំបូងឲ្យក្លិប ក្នុងការប្រកួតមិត្តភាពទល់នឹងក្លិប Paris Saint-Germain ។

លោក Rudi Garcia
លោក Rudi Garcia
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

​ការប្រកួតនេះនឹងធ្វើឡើងនាថ្ងៃទី ១៩ ខែមករា ខណៈដែលវាជាជំនួបសាជាថ្មីរវាង Ronaldo និងគូប្រជែងគ្រប់រដូវកាល Lionel Messi ដែលកំពុងលេងឲ្យ PSG ។​

ខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo
ខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo

បន្ទាប់ពីបង្ហាញមុខក្នុងនាមជាកីឡាក​រ Al-Nassr រួចមកគឺ Ronaldo ពុំទាន់បានចូលលេងនៅឡើយទេដោយសារតែរូបគេបានទទួលការហាមឃាត់មិនឲ្យប្រកួត២ប្រកួត ព្រោះបានបោកទូរស័ព្ទរបស់អ្នកគាំទ្រ Everton កាលពីខែមេសាឆ្នាំមុន នៅពេលដែលគេលេងឲ្យ Manchester United ។​

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

Ronaldo ក៏ត្រូវគេរំពឹងថានឹងបានចូលលេងក្នុងលីគ ទល់នឹង Ettifaq នាថ្ងៃទី២២ខែមករាផងដែរ៕

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...