អ៊ីតាលី៖កីឡាករបីរូបរបស់ក្លិបសេះបង្កង់Juventus មានដូចជាកីឡាករWeston McKennie, Paulo Dybala និង Arthur ត្រូវប្រឈមមុខនឹងការពិន័យ បន្ទាប់ពីពួកគេទាំងបីនាក់ត្រូវបានគេរាយការណ៍មកថាបានទៅចូលរួមនៅក្នុងពិធីជប់លៀងមួយដែលប្រារព្ធឡើងនៅភូមិគ្រឹះ USMNT អន្តរជាតិ កាលពីល្ងាចថ្ងៃពុធកន្លងទៅខណៈការទៅចូលរួមបែបនេះគឺពួកគេបានល្មើស នឹងវិធានការ កាពារជំងឺកូវីដ-១៩។
តាមសេចក្តីរាយការណ៍បានអះអាងថាខ្សែបម្រើ McKennie បានរៀបចំពិធីជប់លៀងដែលអ្នកមានអ្នកចូលរួមសរុបចន្លោះពី ១០ ទៅ ២០ នាក់ហើយក្នុងនោះដែរក៏មានការចូលរួមពីសំណាក់កីឡាករ Dybala និង Arthur ផងដែរ។
យ៉ាងណាមិញតាមការបញ្ជាក់ផ្លូវការរបស់ក្លិបសេះបង្កង់ Juventus គឺក្លិបនឹងមិនអាចលើកលែងឱ្យពួកគេជាដាច់ខាតជារួមពួកគេនឹងត្រូវទទួលរងពិន័យធ្ងន់ធ្ងរ បន្ថែមពីនេះទៀតរដ្ឋាភិបាលក៏នឹងចាត់វិធានការណ៍ពិន័យលើពួកគេដូចគ្នា៕
ប្រភព៖ Goal