អង់គ្លេស៖ យោងតាមសារព័ត៌មាន Football.London បានចុះផ្សាយថា ក្លិប Paris Saint-Germain កំពុងសម្លឹងមើលស្ថានភាពរបស់ ខ្សែបម្រើ N'Golo Kante ។
កុងត្រារបស់ Kante ជាមួយ Chelsea នឹងអស់សុពុលភាពនៅឆ្នាំក្រោយនេះហើយ ធ្វើឲ្យភាគីលោក Christophe Galtier ចង់បានគេនៅរដូវក្ដៅនេះតែម្ដង។
កីឡាករវ័យ៣១ឆ្នាំរូបនេះ ជាកីឡាករស្នូលរបស់ ភាគីលោក Thomas Tuchel តាំងពីផ្ទេរពី Leicester City មកកាន់ទឹកដី Stamford Bridge មក ។Kante បានចូលលេង២៦២ប្រកួតដោយស៊ុតបញ្ចូលទីបាន១៣គ្រាប់ និងបញ្ជូនបាល់១៥គ្រាប់ និងបានរួមចំណែកជួយ Chelsea ឲ្យលើកពាន Champions League ផងដែរ។
គួរបញ្ជាក់ផងដែរថា Paris Saint-Germain ព្យាយាមទិញយក N'Golo Kante តាំងពីបួនឆ្នាំមុនតែកីឡាករសញ្ជាតិបារាំងរូបនេះបានបន្តកុងត្រាថ្មីជាមួយ Chelsea ទៅវិញ៕
ប្រភព៖ sportskeeda