បរទេស៖ អ្នកចាត់ការទូទៅក្លិប Newcastle United លោក Eddie Howe បានច្រានចោលរាល់ពាក្យចចាមអារ៉ាមដែលបានចុះផ្សាយថា Cristiano Ronaldo បានចងលក្ខខណ្ឌជាមួយ Al-Nassr ក្នុងការផ្លាស់មកកាន់ក្រុមសារិកាព្រៃនៅពេលវេលាណាមួយ។
ជាការពិតណាស់ នាពេលថ្មីៗនេះ មានការចុះផ្សាយព្រោងព្រាធ ថា Ronaldo មានលក្ខខណ្ឌមួយជាមួយ Al-Nassr ប្រសិនបើ Newcastle មានកៅអីលេងក្នុងពានរង្វាន់ Champions League នារដូវកាលក្រោយ គឺ CR7 អាចនឹងដាក់ខ្ចីជើងទៅកាន់ទីនោះបាន ពីព្រោះ Newcastle ក៏ស្ថិតក្រោមការគ្រប់គ្រងរបស់ម្ចាស់តែមួយរបស់ Al-Nassr ផងដែរ។
យ៉ាងណាក៏ដោយ លោក Howe បានចេញមុខបដិសេធដូចតទៅ៖
ប្រភព៖ metro