អង់គ្លេស៖ ខ្សែបម្រើ Jordan Henderson បានធ្វើឲ្យលោកគ្រូបង្វឹក Gareth Southgate រាងល្អក់កករក្នុងចិត្តដោយសារតែគេមិនស្តាប់បញ្ជាគេនិងទាមទារស៊ុតបាល់ពិន័យ១១ម៉ែត្រក្នុងការប្រកួតទល់នឹង រ៉ូម៉ាននី យប់មិញ។
ក្រុមជម្រើសជាតិ អង់គ្លេស បានយកឈ្នះ រ៉ូម៉ាននី ១ ទល់នឹង ០ ដែលស៊ុតដោយខ្សែប្រយុទ្ធ Marcus Rashford នៅនាទីទី៦៨ ប៉ុន្តែក្នុងការប្រកួតនេះដែរ ខ្សែបម្រើ Jordan Henderson ដែលត្រូវគ្រូប្ដូរចូលនៅនាទីទី៤៦ បានដណ្ដើមខ្សែប្រយុទ្ធ Dominic Calvert-Lewin ស៊ុតប៉េណាល់ទីនៅនាទីទី៧៨ ដោយជាក់ស្ដែងប្រធានក្រុម Liverpool រូបនេះស៊ុតមិនចូលនោះឡើយដោយអ្នកចាំទី Florin Nita ។
យ៉ាងណាមិញ ក្រោយចប់ការប្រកួត លោកគ្រូបង្វឹក Southgate ហាក់ដូចជាមិនសប្បាយចិត្តដែល Henderson ខកខានឱកាស និងបាននិយាយបង្ហើបថាលោកគ្រូចង់ឲ្យ Calvert-Lewin ជាអ្នកទទួលបន្ទុកនេះទៅវិញទេ។
លោកគ្រូបានថ្លែងប្រាប់ ITV ថា៖
ប្រភព៖ mirror