បរទេស៖ ខ្សែបម្រើ Tiemoue Bakayoko ទំនងចាកចេញពីChelsea នៅរដូវក្តៅនេះ ក្រោយស្នាក់នៅទឹកដី StamfordBridge បានរយៈពេល ៥ ឆ្នាំ, នេះបើតាមរបាយការណ៍នៅបរទេស។
រម្លឹកថា Bakayoko ត្រូវបាន Chelsea ទិញពី Monacoនៅឆ្នាំ ២០១៧ ក្នុងតម្លៃ ៤០ លានផោន ឬប្រមាណជា (៤៨លានដុល្លារអាមេរិក), ប៉ុន្តែអាជីពរបស់ខ្សែបម្រើសញ្ជាតិ បារាំង រូបនេះជាមួយក្រុមតោខៀវហាក់ពុំសូវសមប្រកបនោះទេដោយជារឿយៗរូបគេលេងក្នុងតួនាទីជាកីឡាករបម្រុងប៉ុណ្ណោះ, ខណៈឥឡូវនេះរូបគេកំពុងលេងនៅ ACMilan ក្នុងលក្ខខណ្ឌខ្ចីជើង។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំងFoot Mercato បានឱ្យដឹងថា Bakayoko ទំនងចាកចេញពី Chelsea នៅរដូវក្តៅនេះហើយក្រោយស្នាក់នៅទឹកដី Stamford Bridge រយៈពេល ៥ ឆ្នាំ,ខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះអាចនឹងផ្លាស់ទ្រនំទៅលេងនៅ Ligue 1 ជាលើកទី ២ បន្ទាប់ពីរូបគេយល់ព្រមកិច្ចព្រមព្រៀងផ្ទាល់ជាមួយក្រុម Marseille៕
ប្រភព៖ Sportbible