លាហើយ! Romano ថា កីឡាករ Barca រូបនេះត្រៀមចាកចេញពីក្លិបហើយ - TrueID

លាហើយ! Romano ថា កីឡាករ Barca រូបនេះត្រៀមចាកចេញពីក្លិបហើយ

January 31, 2023

អេស្ប៉ាញ៖ យោងតាមអ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ក្លិប Sporting CP កំពុងពិភាក្សាសុំខ្ចីជើងខ្សែការពារ Hector Bellerin ពីក្លិប Barcelona ដើម្បីយកមកជំនួស Pedro Porro ដែលផ្លាស់ទៅ Tottenham Hotspur ។​

ខ្សែការពារ Hector Bellerin
ខ្សែការពារ Hector Bellerin

Bellerin បានផ្ទេរពី Arsenal មកកាន់ Barcelona ដោយគ្មានតម្លៃខ្លួន ប៉ុន្តែរូបគេបានចូលលេងតែ៧ប្រកួតប៉ុណ្ណោះក្រោមការដឹកនាំរបស់លោក Xavi Hernandez

ខ្សែការពារ Hector Bellerin
ខ្សែការពារ Hector Bellerin

​Romano បាននិយាយបញ្ជាក់ទៀតថា ការព្រមព្រៀងនឹងធ្វើឡើងនាពេលឆាប់ៗនេះដោយក្លិបក៏បាន ពិភាក្សាលើកិច្ចព្រមព្រៀងលក់ Bellerin ផ្ដាច់ផងដែរ។

ខ្សែការពារ Hector Bellerin
ខ្សែការពារ Hector Bellerin

​Bellerin បានចំណាយពេលខ្ចីជើងនៅក្លិប Real Betis កាលពីរដូវកាលមុន ដោយបញ្ជូនបាល់បាន៥គ្រាប់ ក្នុងការបង្ហាញខ្លួន៣២ប្រកួត៕

ខ្សែការពារ Hector Bellerin
ខ្សែការពារ Hector Bellerin

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...