អេស្ប៉ាញ៖ យោងតាមកាសែត Mundo Deportivo បានឲ្យដឹងថា Ousmane Dembele ចង់បន្ដស្នាក់នៅក្លិប Barcelona តទៀត ហើយក៏ត្រៀមខ្លួនរួចរាល់ចំពោះការកាត់ប្រាក់ខែផងដែរ ដោយសារខ្សែប្រយុទ្ធស្លាបរូបនេះ ចង់តបស្នងដល់ក្លិបវិញ។
កីឡាករវ័យ ២៤ឆ្នាំរូបនេះ មិនមានភាពស្ទាក់ស្ទើរ ក្នុងការបន្ដស្នាក់នៅទឹកដី Camp Nou ទៀតឡើយ ហើយភ្នាក់ងាររបស់គេ ក៏នឹងពេញចិត្ដទទួលសំណើពីក្លិប អំពីការបន្ដកុងត្រាថ្មី។ ខណៈមានការរាយការណ៍ថា ការចរចាបានឈានដល់ដំណាក់កាលចុងក្រោយហើយ ហើយអាចនឹងបញ្ចប់នៅចុងខែវិច្ឆកានេះតែម្ដង។
Dembele នឹងបន្ដកុងត្រា៣ឆ្នាំទៀត ជាមួយនឹងលក្ខខណ្ឌពិសេសមួយ គឺព្រមកាត់ប្រាក់ខែ ពីព្រោះរូបគេមានអារម្មណ៍ថា បានជំពាក់ក្លិបច្រើនណាស់ តាមរយៈការព្យាបាលរបួសកន្លងមក៕
ប្រភព៖ tribuna