លែង Prank ហើយ! ក្លិបយក្សលីគកំពូលកម្ពុជារូបនេះ យកបាន Nick Taylor បានសម្រេច - TrueID

លែង Prank ហើយ! ក្លិបយក្សលីគកំពូលកម្ពុជារូបនេះ យកបាន Nick Taylor បានសម្រេច

January 23, 2023

កម្ពុជា៖ ក្លិប ព្រះខ័នរាជស្វាយរៀង នឹងធ្វើការប្រកាសអំពីការមកដល់របស់កីឡាករកូនកាត់ខ្មែរ-អាមេរិក Nick Taylor នៅក្នុងពេលខ្លីខាងមុខនេះ។

ជាការពិតណាស់ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ AFF CUP គឺ Nick មិនទាន់វិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញនៅឡើយទេ ដើម្បីហ្វឹកហាត់ជាមួយក្រុមឈុត B របស់ Orlando City ផ្ទុយទៅវិញ គេបាននិយាយថា គេនឹងរស់នៅប្រទេសកម្ពុជាវិញ។

លើសពីនេះកាលពីម្សិលមិញ Nick Taylor  បានប្រកាសជាផ្លូវការអំពីការចាកចេញពីក្លិប Orlando City B នៃប្រទេសសហរដ្ឋអេមេរិក ភ្ជាប់ជាមួយនឹងស្លាកសញ្ញាព្រះខ័ន ដែលធ្វើឲ្យអ្នកគាំទ្រគិតថា រូបគេនឹងផ្លាស់មកកាន់ ក្លិបព្រះខ័នរាជស្វាយរៀង ហើយ ភ្លាមៗនោះ ជីតារបស់គេក៏បានទម្លាយច្បាស់ៗទៀតថា Nick នឹងចូលរួមជាមួយព្រះខ័នរាជស្វាយរៀងតែម្តង៕

សំណេររបស់ជីតា Nick Taylor
សំណេររបស់ជីតា Nick Taylor

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...