អឺរ៉ុប៖ ខ្សែបម្រើប្រយុទ្ធរបស់ក្រុម Everton កីឡាករ James Rodriguez បានអះអាងថា ការត្រឡប់ទៅកាន់ក្លិប Real Madrid វិញគឺមិនអាចទៅរួចនោះទេ ប៉ុន្តែវាក៏មិនច្បាស់លាស់ទាំងស្រុងនោះដែរ,ព្រោះថាការទៅដឹកនាំនៅក្លិបអធិរាជសម្តងទៀតរបស់លោក Carlo Ancelotti អាចជាកត្តានាំឱ្យកីឡាករសញ្ជាតិ កូឡុំប៊ី រូបនេះផ្លាស់ប្តូរចិត្តចង់ផ្ទេរទៅកាន់ទ្រនំចាស់វិញដូចគ្នា។
James វ័យ២៩ ឆ្នាំ បានផ្លាស់មកកាន់ទឹកដីGoodison Park ស្របពេលដែលលោក Ancelotti កាន់កាប់ជាអ្នកចាត់ការរបស់ក្លិប, ហើយការបង្ហាញខ្លួនរដូវកាលដំបូងឱ្យក្រុមស្ករគ្រាប់,Rodriguez រកគ្រាប់បាល់បានចំនួន ៦ គ្រាប់និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគោលដៅបានចំនួន ៥ លើក ក្នុងចំណោមការបង្ហាញខ្លួននៅ PremierLeague ២៣ ប្រកួត។
ជាការពិតណាស់ ទំនាក់ទំនងរបស់គាត់ជាមួយនឹងអ្នកចាត់ការសញ្ជាតិអ៊ីតាលី ហាក់មានភាពរលូនខ្លាំងមែនទែន តួយ៉ាងនៅពេលដែល គ្រូបង្វឹកវ័យ ៦២ ឆ្នាំទៅដឹកនាំនៅReal Madrid, Bayern Munich និង Everton ជាដើមលោកតែងតែចុចឈ្មោះយកខ្សែបម្រើប្រយុទ្ធខាងលើទៅចូលរួមក្រុម។
នៅពេលដែលអ្នកកាសែតសួរនាំពីអនាគត, Rodriguezបានឆ្លើយទៅវិញតបយ៉ាងដូច្នេះថា៖
ប្រភព៖ Sports Mole