បរទេស៖ ម្ចាស់ក្លិបអ្នកមាន Paris Saint-Germain ត្រូវបានគេដឹងថា កំពុងមានបំណងចង់ទិញយកក្លិបនៅ អឺរ៉ុប ផ្សេងទៀត ហើយក្នុងនោះពួកគេក៏កំពុងដាក់ក្រសែភ្នែកសម្លឹងទៅមើលក្លិបនៅ Premier League ផងដែរ។
លោក Ben Jacobs ដែលជាអ្នកកាសែតប្រចាំស្ថាប័ន CBS បានរាយការណ៍ថា សម័្ពន្ធភាគហ៊ុន Qatar Sports Investments ហៅកាត់ (QSI) បច្ចុប្បន្នពួកគេកំពុងបង្កើនការខិតខំប្រឹងប្រែង ដើម្បីទិញក្លិបថ្មីផ្សេងមួយទៀតមកវិនិយោគ។
ហើយឥឡូវនេះ ពួកគេកំពុងដំណើការលើកិច្ចពិភាក្សាជាមួយក្លិបនៅ Premier League មួយចំនួន ដែលក្នុងនោះ Tottenham Hotspur គឺក្រុមមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត។
ហើយប្រភពដដែលបានបន្ថែមថា លោក Nasser Al-Khelaifi ដែលជាប្រធាន និងជានាយកប្រត្តិបត្តិ បានបើកការប្រជុំជាមួយលោក Daniel Levy ដែលជាប្រធានក្លិប Spurs កាលពីសប្តាហ៍មុនម្តងរួចមកហើយ៕
ប្រភព៖ Sportbible