បារាំង៖ ខ្សែបម្រើក្លិប Liverpool កីឡាករ Georginio Wijnaldum ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថាកាលពីពេលថ្មីៗនេះថា អាចនឹងមកលេងនៅក្លិប Paris Saint Germain នេះបើយោងតាមការចុះផ្សាយរបស់ The Liverpool Offside។
បើតាមប្រភពខាងលើបានឲ្យដឹងថា តាមពិតទៅ Wijnaldum នឹងទៅលេងឲ្យ Barcelona តែក្រោយមកក្លិប PSG ឲ្យលុយច្រើនជាង Barca ក៏កីឡាករនេះសម្រេចមក PSG វិញ។
បើតាមប្រភពដដែល PSG បាននិយាយគ្នាដាច់ស្រេចរួចទៅហើយជាមួយ Wijnaldum ដោយនឹងធ្វើការផ្សាយជាផ្លូវការនៅពេលបន្តិចទៀតនេះ។
Wijnaldum បានមកលេងឲ្យ Liverpool តាំងពីឆ្នាំ២០១៦កន្លងទៅនេះ ដោយចូលរួមលេងបាន ២៣៧ប្រកួត និងរកគ្រាប់បាល់បាន ២២គ្រាប់៕
ប្រភព៖ The Liverpool Offside