បើបានមែន អេមណាស់! Liverpool ត្រៀមជះលុយ ៦០លាន ទិញយកតារាឆ្នើមរបស់ Inter Milan ម្នាក់នេះ - TrueID

បើបានមែន អេមណាស់! Liverpool ត្រៀមជះលុយ ៦០លាន ទិញយកតារាឆ្នើមរបស់ Inter Milan ម្នាក់នេះ

July 16, 2021

អឺរ៉ុប៖ ក្រុមហង្សក្រហម Liverpoolត្រូវគេរាយការណ៍ថា កំពុងត្រៀមចំណាយលុយយ៉ាងច្រើន ក្នុងនាំយកខ្សែបម្រើNicolo Barella ពីក្រុម ​Inter Milan របស់អ៊ីតាលី។

ខ្សែបម្រើ Nicolo Barella 
ខ្សែបម្រើ Nicolo Barella 

​ជាការពិតណាស់ កីឡាករវ័យ២៣ឆ្នាំរូបនេះ បានដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យក្រុមជម្រើសជាតិអ៊ីតាលីឈ្នះពានរង្វាន់EURO2020 ពោលគេអាចរកគ្រាប់បាល់បាន ១​គ្រាប់ បញ្ជូនបាល់ឲ្យមិត្ដរួមក្រុមទាត់បញ្ចូលទីបាន២លើក ក្នុងការបង្ហាញខ្លួន៦ប្រកួត។

ដោយឡែក ចំពោះក្រុម Inter Milan អំឡុងរដូវកាល ២០២០-២១ កន្លងទៅ គេបង្ហាញខ្លួនបាន ៤៦ប្រកួត រកគ្រាប់បាល់បាន៣គ្រាប់ និងបញ្ជូលបាល់ឲ្យមិត្ដរួមក្រុមទាត់បញ្ជូលទីបាន ១៣លើកផងដែរ។

ខ្សែបម្រើ Nicolo Barella 
ខ្សែបម្រើ Nicolo Barella 

យោងតាមសារព័ត៌មាន ​LaRepubblica បានឲ្យដឹងថា ពេលនេះក្រុមហង្សក្រហមកំពុងត្រៀមដេញថ្លៃយកកីឡាករសញ្ជតិអ៊ីតាលីពីក្រុមម្ចាស់ជើងឯកSerie A ក្នុងតម្លៃ ៦០លានផោន។

ទន្ទឹមនឹងនេះ ក្រុម InterMilan អាចនឹងត្រូវបង្ខំចិត្ដលក់កីឡាករសំខាន់មួយចំនួនចេញនារដូវក្ដៅនេះដោយសារតែជួបវិបត្ដិហិរញ្ញវត្ថុ តែផ្ទុយទៅវិញពួកគេក៏កំពុងត្រៀមផ្ដល់កិច្ចសន្យាថ្មីដល់Barella ផងដែរ៕

ខ្សែបម្រើ Nicolo Barella 
ខ្សែបម្រើ Nicolo Barella 

ប្រភព៖​ sportsmole

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...