អ៊េមបាត់! Bayern កំពុងបន់ កុំឲ្យកីឡាករឆ្នើមរបស់ Spurs រូបនេះ បន្តកុងត្រា ដើម្បីមានឱកាសយកគេទៅរួមក្រុម នៅរដូវក្តៅក្រោយ - TrueID

អ៊េមបាត់! Bayern កំពុងបន់ កុំឲ្យកីឡាករឆ្នើមរបស់ Spurs រូបនេះ បន្តកុងត្រា ដើម្បីមានឱកាសយកគេទៅរួមក្រុម នៅរដូវក្តៅក្រោយ

September 6, 2022

បរទេស៖ យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្រុម Bayern Munich កំពុងបន់ស្រន់ កុំឲ្យ Harry Kane បន្តកុងត្រាជាមួយ Tottenham Spurs ដើម្បីមានឱកាសយកគេទៅរួមក្រុម នៅរដូវក្តៅឆ្នាំក្រោយ។

ជាការពិតណាស់ Bayern ពុំទាន់រកបានតារាឆ្នើមណាម្នាក់ មកជំនួសកន្លែងរបស់ Lewandowski បានឡើយបន្ទាប់ពីគេបានផ្លាស់ទៅ Barca កាលពីថ្មីៗនេះ ដូច្នេះហើយ ទើប Bayern កំពុងដាក់គោលដៅខ្ពស់ ទៅលើកីឡាករឆ្នើមសញ្ចាតិអង់គ្លេសខាងលើ។

បើយោងតាមអ្នកកាសែត Christain Falk បានបញ្ជាក់ឲ្យដឹងថា Bayern កំពុងតែបន់ស្រន់ ហើយរំពឹងថា Kane មិនបន្តកុងត្រាជាមួយ Spurs បន្ថែមទៀត ដើម្បីពួកគេមានឱកាសគ្រោងនឹងចាយលុយធំ យកគេមករួមក្រុម នៅរដូវក្តៅខាងមុខ៕

ប្រភព៖​ sportsmole

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...