អឺរ៉ុប៖ Sergio Aguero បានប្រកាសថារូបគេនឹងវិលត្រឡប់មកទីលានបាល់ទាត់វិញ ក្រោយប្រកាសចូលនិវត្តន៍បាន១៥ខែដោយសារជំងឺបេះដូង។
វីរបុរស Man City រូបនេះបានចាកចេញពីទឹកដី Etihad និងផ្ទេរមក Barcelona កាលពីឆ្នាំ២០២១ ប៉ុន្តែក៏ត្រូវបង្ខំចិត្តចូលនិវត្តន៍ពេលដឹងថាខ្លួនកើតជំងឺ arrhythmia ដែលជាជំងឺចង្វាក់បេះដូងលោតខុសធម្មតា។
Aguero ក៏បានសម្រាកពីទីលានបាល់ទាត់ចាប់តាំងពីពេលនោះមកតែក៏បានទៅអបអរក្រុមជម្រើសជាតិអាហ្សង់ទីន លើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២ផងដែរ។
យ៉ាងណាមិញ Sergio Aguero បានប្រកាសថាខ្លួននឹងមកលេងឲ្យក្លិប Barcelona Sporting Club ដែលស្ថិតក្នុងប្រទេសអេក្វាឌ័រ ក្នុងការប្រកួតមិត្តភាពជាមួយ Noche Amarilla នាថ្ងៃទី២៨ខែមករា ដែលជាការប្រកួតប្រមូលផ្ដុំដោយវីរបុរសបាល់ទាត់។
Aguero បាននិយាយថា៖"
ប្រភព៖ sportskeeda