កីឡាករបាល់ទាត់ជើងចាស់របស់ចិនលោក Zhang Enhua បានទទួលមរណភាពក្នុងអាយុ ៤៨ ឆ្នាំ - TrueID

កីឡាករបាល់ទាត់ជើងចាស់របស់ចិនលោក Zhang Enhua បានទទួលមរណភាពក្នុងអាយុ ៤៨ ឆ្នាំ

May 1, 2021

ក្រុងប៉េកាំង៖ យោងតាមប្រភពជិតស្និទ្ធនឹងក្រុមគ្រួសាររបស់លោកZhangEnhuaបានអោយដឹងថាអតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិបុរសរបស់ប្រទេសចិនលោក Zhang Enhua បានទទួលមរណភាពនៅទីក្រុង Shenzhen ក្នុងអាយុ៤៨ ឆ្នាំ។

  លោក Zhang Enhua
  លោក Zhang Enhua

ខ្សែការពាររូបនេះកើតនៅថ្ងៃទី ២៨ ខែមេសាឆ្នាំ១៩៧៣។ លោកបានចូលរួមប្រគួតចំនួន ៥៩ ដងនិងស៊ុតបាល់បញ្ចូលទីចំនួន ៥គ្រាប់សម្រាប់ក្រុមជម្រើសជាតិចិននិងជាសមាជិកសំខាន់ម្នាក់របស់ក្រុមជម្រើសជាតិចិនក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់WorldCup វគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០០២ ផងដែរ ។

  លោក Zhang Enhua
  លោក Zhang Enhua

ដោយទទួលបានតួនាទីជាប្រធានក្រុមសម្រាប់ក្រុមជម្រើសជាតិនិងក្លឹប Dalian អស់ជាច្រើនដងលោកZhangបានឈ្នះជើងឯកនៅលីគជាច្រើននិងបានរក្សាកំណត់ត្រា ៥៥ ប្រកួតមិនដែលចាញ់ជាមួយក្លឹប Dalian ផងដែរ។

ចាប់តាំងពីចុងឆ្នាំ ២០០០លោកចាងបានលេងឱ្យក្លឹបបាល់ទាត់Grimsby Town នៅលីគមួយរបស់អង់គ្លេសអស់រយៈពេលប្រហែលកន្លះឆ្នាំ។ហើយបន្ទាប់ពីចូលនិវត្តន៍ក្នុងឆ្នាំ ២០០៦ លោកបានផ្តោតលើកម្មវិធីបណ្តុះបណ្តាលយុវជន៕

  លោក Zhang Enhua
  លោក Zhang Enhua

ប្រភព៖ Xinhua News

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...