អង់គ្លេស៖ លោក Peter Crouch បាននិយាយថា ខ្សែប្រយុទ្ធឆ្នើមទាំងពីររបស់ Liverpool គឺ Sadio Mane និង Mohamed Salah មានឱកាសក្នុងការឈ្នះពានបាល់មាស Ballon d'Or ខ្ពស់ជាងគេនៅរដូវកាលនេះ។
Crouch គិតថា បើសិន Liverpool បានលើកពាន Champions League ឬ លើកពានទាំងបួនតែម្ដងក្នុងរដូវកាលនេះគឺច្បាស់ណាស់ Mane និង Salah នឹងមានម្នាក់ឈ្នះពាននេះ។
ថ្លែងប្រាប់ Paddy Power គឺលោក Peter Crouch និយាយថា៖
Sadio Mane រកបាន២០គ្រាប់ក្នុងការបង្ហាញខ្លួន៤៥ប្រកួតឲ្យ Liverpool ខណៈដែល Mohamed Salah រកបានដល់ទៅ ៣០ គ្រាប់និងបញ្ជូនបាល់១៤គ្រាប់ ក្នុងការបង្ហាញខ្លួន៤៥ប្រកួតផងដែរ៕
ប្រភព៖ sportskeeda