លេងសើចម៉េចបាន! Spurs អត់មាត់ៗ ជះលុយទិញបានកីឡាកររូបនេះមករួមក្រុមហើយ - TrueID

លេងសើចម៉េចបាន! Spurs អត់មាត់ៗ ជះលុយទិញបានកីឡាកររូបនេះមករួមក្រុមហើយ

June 16, 2022

អង់គ្លេស៖ ខ្សែបម្រើដ៏ឆ្នើមរបស់ Brighton កីឡាករ Yves Bissouma បានសម្រេចចិត្តផ្លាស់មកកាន់ Tottenham សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី ពោលរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។

  កីឡាករ Yves Bissouma
  កីឡាករ Yves Bissouma

ជាការពិតណាស់ Bissouma ដែលបច្ចុប្បន្នមានវ័យ២៥ឆ្នាំ មានតួនាទីលេងជាខ្សែបម្រើការពារ បានបង្ហាញទម្រង់លេងដ៏លេចធ្លោមែនទែនជាមួយ Brighton កាលពីរដូវកាលបញ្ចប់កន្លងទៅថ្មីៗនេះ ខណៈ រូបគេក៏ធ្លាប់មានពាក្យចចាមអារ៉ាមក្នុងការផ្លាស់មកកាន់ Manchester United ផងដែរ ប៉ុន្តែ អ្វីៗបានបញ្ចប់ហើយ ដោយ រូបគេនឹងផ្លាស់ទៅកាន់ Spurs។

  កីឡាករ Yves Bissouma
  កីឡាករ Yves Bissouma

បើយោងទៅតាមសម្តីរបស់អ្នកកាសែតកីឡាដ៏ល្បីល្បាញលោក Fabrizio Romano បានលើកឡើងថា Brighton នឹងទទួលបានប្រាក់ចំនួន ២៩លានអឺរ៉ូ ពីការលក់ Bissouma រួមទាំងលក្ខខណ្ឌផ្សេងៗទៀតដែលឈានដល់ ៣៥លានអឺរ៉ូ (ឬប្រមាណ ៣៦.៥លានដុល្លារ) ខណៈ ការធ្វើតេស្តសុខភាពនឹងធ្វើឡើងជាផ្លូវការនៅក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ៕

 កីឡាករ Yves Bissouma
 កីឡាករ Yves Bissouma

ប្រភព៖​ Fabrizio Romano

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...