អឺរ៉ុប៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហោះសារយ៉ាងឈឺចាប់មួយ នៅក្នុងបណ្ដាញសង្គម Instagram បន្ទាប់ពី ព័រទុយកាល់ បានហាលអាវពីការប្រកួតបាល់ទាត់ពិភពលោកត្រឹមវគ្គ៨ក្រុម។
ភាគីលោក Fernando Santos បានលេងចាញ់ ម៉ារ៉ុក ១ ទល់នឹង០ ខណៈដែល Ronaldo ក្នុងនាមជាប្រធានក្រុម ទើបនឹងបានចូលលេងនៅតង់ទី២ប៉ុណ្ណោះ។
បរាជ័យនៅការប្រកួតបាល់ទាត់ពិភពលោក បានធ្វើឲ្យ Ronaldo សម្រក់ទឹកភ្នែកយ៉ាងឈឺចាប់ព្រោះនេះអាចជាការប្រកួតបាល់ទាត់ពិភពលោក លើកចុងក្រោយក្នុងអាជីពរបស់គេ។
យ៉ាងណាមិញ Ronaldo បានបង្ហោះរូបថតសំណេរមួយថា៖
គួរបញ្ជាក់ផងដែរថា Cristiano Ronaldo មិនទាន់មានក្លិបលេងនៅឡើយទេ ក្រោយ Manchester United ប្រកាសផ្ដាច់កុងត្រារួចមក៕
ប្រភព៖ sportskeeda