អបអរសាទរ! កីឡាករជម្រើសជាតិអង់គ្លេស រូបនេះយល់ព្រមផ្លាស់មកកាន់ Newcastle ហើយ - TrueID

អបអរសាទរ! កីឡាករជម្រើសជាតិអង់គ្លេស រូបនេះយល់ព្រមផ្លាស់មកកាន់ Newcastle ហើយ

January 5, 2022

អឺរ៉ុប៖ ក្លិប Newcastle United និង Atletico Madrid បានយល់ព្រមគ្នាហើយក្នុងការលក់កីឡាករខ្សែការពារស្លាបស្តាំ Kieran Trippier មកកាន់ទឹកដីអង់គ្លេសក្នុងតម្លៃខ្លួនប្រមាណ ១២លានផោន (ឬប្រមាណ១៦លានដុល្លារ) បូកជាមួយនឹងលក្ខខណ្ឌផ្សេងៗទៀត។

កីឡាករ Kieran Trippier
កីឡាករ Kieran Trippier

ជាការពិតណាស់ Trippier បច្ចុប្បន្នដែលមានវ័យ៣១ឆ្នាំ ជា​ កីឡាករជម្រើសជាតិអង់គ្លេស ដែលធ្លាប់មានបទពិសោធន៍ក្រាស់ក្រែលនៅប្រទេសអង់គ្លេសជាមួយក្រុម Burnley និង Tottenham មុនផ្លាស់ទៅកាន់ Atletico Madrid កាលពីឆ្នាំ២០១៩។ យ៉ាងណាក្តី នៅពេលនេះ រូបគេបានវិលត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញហើយដោយចូលរួមជាមួយ Newcastle។

កីឡាករ Kieran Trippier
កីឡាករ Kieran Trippier

ចំពោះការប្រកាសជាផ្លូវការអំពីវត្តមានរបស់ Trippier គ្រោងនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ ខណៈ ការធ្វើតេស្តសុខភាពក៏បានធ្វើឡើងដោយជោគជ័យដូចគ្នា ខណៈ ការចាកចេញរបស់គេពី Atletico Madrid គឺ ជាការសម្រេចចិត្តចង់ចេញដោយខ្លួនឯង៕

កីឡាករ Kieran Trippier
កីឡាករ Kieran Trippier

ប្រភព៖​ Fabrizio Romano

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...