លេងមែនទែនហើយ! Man Utd ត្រៀមជះលុយធំដើម្បីយកជម្រើសជាតិប្រេស៊ីលរូបនេះមករួមក្រុម - TrueID

លេងមែនទែនហើយ! Man Utd ត្រៀមជះលុយធំដើម្បីយកជម្រើសជាតិប្រេស៊ីលរូបនេះមករួមក្រុម

November 25, 2021

បរទេស៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ចង់បានកីឡាករវ័យក្មេង Vinicius Jr ប៉ុន្តែឥឡូវពួកគេបែរសម្លឹងទៅរក Neymar Jr ព្រោះក្លិបរំពឹងថាមានឱកាសច្រើនជាង។

កីឡាករ Vinicius Jr និង Neymar Jr
កីឡាករ Vinicius Jr និង Neymar Jr

ជាការពិតណាស់ ទោះបីជា Man Utd កំពុងសម្បូរទៅដោយខ្សែប្រយុទ្ធឆ្នើមៗជាច្រើននៅក្នុងក្រុមក៏ដោយ ក៏ប៉ុន្តែបច្ចុប្បន្នពួកគេបាន ចាប់អារម្មណ៍ទៅលើកីឡាករ Neymar បន្ថែម ព្រោះ Neymar ផ្ទាល់​ ក៏ត្រូវបានលេចឮថា ខ្លួនគេចង់ចាកចេញពី PSG ព្រោះ PSG​ មិនអាចជួយគេឲ្យឈ្នះពាន Champion League បានដូចពាក្យសន្យា របស់ពួកគេ មុន Neymar មករួមក្រុម។

កីឡាករ Neymar Jr
កីឡាករ Neymar Jr

បើយោងទៅតាមសារកាសែត El Nacional បានចុះផ្សាយថា​ Neymar ត្រូវបានរំពឹងចង់ឲ្យក្លិបធំៗផ្សេងយកគេចេញពី PSG យូរហើយ ហើយក្រុម Man Utd នេះហើយជាក្រុមដែលកំពុងតែទាក់ទងគេពេលបច្ចុប្បន្ន។ តាមរបាយការណ៍ក៏បានបញ្ចាក់ទៀតថា Neymar​ មិនចង់ចាកចេញពី PSG ទេ ដរាបណាទាល់តែមានក្លិបណាហ៊ានជះលុយធំ ទើបគេយល់ព្រម៕

ប្រភព៖​ FourFourTwo

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...