ក្រោយបានឡើងទៅវគ្គ៨ក្រុមនៅ UCL គ្រូបង្វឹកម្នាក់នេះថាគ្មានក្រុមណា ចង់ប៉ះជាមួយក្រុមលោកគ្រូទេ (មានវីដេអូ) - TrueID

ក្រោយបានឡើងទៅវគ្គ៨ក្រុមនៅ UCL គ្រូបង្វឹកម្នាក់នេះថាគ្មានក្រុមណា ចង់ប៉ះជាមួយក្រុមលោកគ្រូទេ (មានវីដេអូ)

March 18, 2021

អង់គ្លេស៖ លោកគ្រូបង្វឹក Thomas Tuchel បាននិយាយថាក្លិបធំៗនៅអឺរ៉ុបផ្សេងទៀតដែលមានសិទ្ធិឡើងទៅកាន់វគ្គ៨ក្រុមពាន Champions League មុខជាមិនចង់លេងតទល់ជាមួយ Chelsea ទេបន្ទាប់ពីក្រុមមួយនេះយកឈ្នះ Atletico Madrid ក្នុងលទ្ធផល២ ទល់នឹង ០ កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍កន្លងទៅនេះដោយសរុបទាំងពីរជើងគឺ Chelsea យកឈ្នះ At. Madrid ៣ ទល់នឹង ០។

កីឡាករ Chelsea 
កីឡាករ Chelsea 

ក្នុងការប្រកួតជើងទី២នេះ ខ្សែបម្រើ Hakim Ziyech ជាអ្នកបើកឆាករកបាន១គ្រាប់នៅនាទីទី ៣៤ មុននឹងតាមមកដោយ Emerson Palmieri នៅចុងម៉ោងនាទីទី៩០+៤ ខណៈដែលខាង Atletico Madrid ទទួលបានកាតក្រហមម្នាក់គឺកីឡាករ Stefan Savic ផងដែរ។

  ខ្សែបម្រើ Hakim Ziyech
  ខ្សែបម្រើ Hakim Ziyech
ខ្សែការពារ Emerson Palmieri
ខ្សែការពារ Emerson Palmieri

ក្រោយទម្លាក់ក្លិបឈរកំពូលតារាង La Liga រួចមក Chelsea កាន់តែមានទំនុកចិត្តក្រោមការដឹកនាំរបស់ Tuchel ដោយបានទទួលការសាទរពីសំណាក់អ្នកគាំទ្រហើយបន្ទាប់ពីចប់ការប្រកួត លោកគ្រូ Tuchel បានថ្លែងក្នុងបទសម្ភាសន៍ទាំងទឹកមុខញញឹមញញែមថា៖

លោកគ្រូបង្វឹក Thomas Tuchel 
លោកគ្រូបង្វឹក Thomas Tuchel 

គួរបញ្ជាក់ផងដែរថា ក្រុមដែលបានឡើងទៅវគ្គ៨ក្រុមបន្តមាន Liverpool, Real Madrid, Bayern Munich, Borussia Dortmund, Chelsea, Porto, Manchester City និង Paris Saint-Germain ដោយការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League នេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២១ ពីប្រទេសស្វីស នេះហើយដូច្នេះយើងនឹងរង់ចាំមើលថាតើក្រុមមួយណាមានវាសនាបានជួបក្រុមខ្លាំង Chelsea របស់លោកគ្រូ Tuchel ៕

ពាន UCL 
ពាន UCL 

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះ៖

ការប្រកួតរវាង Chelsea និង Atletico Madrid 
ការប្រកួតរវាង Chelsea និង Atletico Madrid 

ប្រភព៖​ dailymail

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...