អេស្ប៉ាញ៖ ទីបំផុត ក្រុមគោជល់ អេស្ប៉ាញ បានប្រកាសបញ្ជីឈ្មោះកីឡាករដែលត្រូវចូលលេងការប្រកួតនៅ Nations League សម្រាប់ខែកញ្ញានេះ គឺទល់នឹង ស្វីស នាថ្ងៃទី២៥ខែកញ្ញា និងទល់នឹង ព័រទុយកាល់ នាថ្ងៃទី២៨ខែកញ្ញានេះហើយ។
ក្នុងនោះ លោក Luis Enrique ពុំបានបញ្ចូលឈ្មោះខ្សែការពារ Sergio Ramos និង Thiago Alcantara នោះឡើយ។
Thiago បានរងរបួសតាំងពីដើមរដូវកាលនិងទើបតែបានវិលត្រឡប់មកលេងឲ្យ Liverpool ខណៈដែល Ramos គឺលោក Enrique សម្រេចមិនដាក់ឈ្មោះបញ្ចូលតែម្ដងទោះបីគេលេងបានល្អនៅ Paris Saint-Germain នារដូវកាលនេះក៏ដោយ។
កីឡាករ Barcelona ម្នាក់គឺ Ansu Fati ក៏ពុំត្រូវបានកោះហៅដែរឯ David De Gea អ្នកចាំទីឆ្នើមរបស់ Manchester United ក៏មិនមានឈ្មោះដែរ។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករអេស្ប៉ាញទាំងអស់ដែលត្រូវកោះហៅ ៖
អ្នកចាំទី៖ Unai Simon, Robert Sanchez, David Raya
ខ្សែការពារ៖ Pau Torres, Jordi Alba, Jose Gaya, Hugo Guillamon, Diego Llorente, Eric Garcia, Cesar Azpilicueta, Dani Carvajal
ខ្សែបម្រើ៖Sergio Busquets, Rodri, Pedri, Koke, Gavi, Carlos Soler, Marcos Llorente
ខ្សែប្រយុទ្ធ៖ Pablo Sarabia, Nico Williams, Marco Asensio, Alvaro Morata, Borja Iglesias, Yeremy Pino, Ferran Torres
ប្រភព៖ sportskeeda