អង់គ្លេស៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថាចង់ទិញយកខ្សែបម្រើ Federico Valverde ពីក្លិប Real Madrid បន្ទាប់ពីធ្លាប់យកបាន Raphael Varane និង Casemiro ដោយជោគជ័យ។
សារព័ត៌មាន Nacional បានផ្សាយថា កាលពីរដូវក្ដៅឆ្នាំមុន បិសាចក្រហមបានដាក់សំណើទឹកប្រាក់១០០លានអឺរ៉ូ(ស្មើនឹងប្រមាណ ១០៧.២លានដុល្លារ) ក្នុងការទិញយកកីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះ ប៉ុន្តែត្រូវបានលោក Florentino Perez បដិសេធ។
យ៉ាងណាមិញ Man UTD នឹងមិនបោះបង់ចោលងាយៗឡើយគឺគ្រោងតាមនឹងតាមទិញយក Valverde នៅរដូវក្ដៅឆ្នាំនេះទៀត ដូច្នេះហើយទើបលើកនេះ Man UTD បានដាក់សំណើទឹកប្រាក់ខ្ទង់ ៦៥លានអឺរ៉ូ(ស្មើនឹងប្រមាណ ៦៩.៧លានដុល្លារ)វិញម្ដង៕
ប្រភព៖ football-espana