បរទេស៖ តាមរយៈការស៊ុតបញ្ចូលទីចំនួន ៩ គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ៥ ប្រកួតនៅខែមុន បានជួយឱ្យ Erling Haaland ខ្សែប្រយុទ្ធរបស់ Manchester City ឈ្នះពានកីឡាករល្អបំផុតរបស់ Premier League ប្រចាំខែ សីហា។
ជាការពិតណាស់ Haaland ត្រូវបាន Man City ទិញយកពី Borussia Dortmund នៅរដូវក្តៅនេះក្នុងតម្លៃ ៥១ លានផោន ឬប្រមាណជា ៥៨ លានដុល្លារអាមេរិក, ខណៈចាយពេលត្រឹមតែ ១ ខែដំបូងប៉ុណ្ណោះ រូបគេក្រសោបបានពានកីឡាករល្អបំផុតរបស់ Premier League មួយបាត់ទៅហើយ។
គួរបញ្ជាក់ថា Haaland បានបំបាក់គូប្រជែងចំនួន ៧ នាក់ មុនក្លាយជាម្ចាស់ពានកីឡាករល្អបំផុតរបស់ Premier League ប្រចាំខែ សីហា ក្នុងនោះរួមមាន Pascal Gross, Gabriel Jesus, Aleksandar Mitrovic, Martin Odegaard, Nick Pope, Rodrigo Moreno និង Wilfried Zaha៕
ប្រភព៖ Reuters