សាហាវហួស! ប្រកួតដំបូង លោក Jose ដឹកនាំ Roma ឈ្នះក្រុម Montecatini ១០-០(មានវីដេអូ) - TrueID

សាហាវហួស! ប្រកួតដំបូង លោក Jose ដឹកនាំ Roma ឈ្នះក្រុម Montecatini ១០-០(មានវីដេអូ)

July 16, 2021

អឺរ៉ុប៖ កាលពីរាត្រីថ្ងៃ ព្រហស្បតិ៍ កន្លងទៅ ត្រូវនឹងថ្ងៃទី ១៥ ខែ កក្កដាឆ្នាំ ២០២១ ជាការប្រកួតលក្ខណៈមិត្តភាពកម្តៅសាច់ដុំមុនបើករដូវកាល រវាងក្រុម Romaទល់នឹងក្រុមមកពីលីគ Serie D, Montecatini

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ស្របពេលនេះ ជាការដឹកនាំប្រកួតដំបូងរបស់លោកJose Mourinho លោកបានជួយឱ្យក្រុម Roma ទទួលជ័យជម្នះទៅលើក្រុមMontecatini យ៉ាងចាស់ដៃក្នុងលទ្ធផល ១០ ទល់នឹង ០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា កីឡាករ Mayoralរកបាន ៣ គ្រាប់ម្នាក់ឯងនៅនាទីទី (៣៤, ៥៤, ៨៨),ចំណែកឯកីឡាករ Santi របស់ក្រុម Montecatiniបានភ្លាត់ស៊ុតចូលទីខ្លួនឯងមួយគ្រាប់នៅនាទីទី ៤០,ហើយសម្រាប់គ្រាប់បាល់ផ្សេងៗទៀតមានដូចជា កីឡាករ Perez រកបាននៅនាទីទី ៩, កីឡាករ Mancini រកបានមួយគ្រាប់នៅនាទីទី ១៩, កីឡាករ Calafiori ស៊ុតបញ្ចូលទីនៅនាទីទី ៣៥, កីឡាករ Zaniolo ស៊ុតមួយគ្រាប់នៅនាទីទី ៦១, កីឡាករ Zalewski ស៊ុតបានមួយគ្រាប់ផងដែរនៅនាទីទី ៨០ និង មួយគ្រាប់ទៀតរកបានដោយកីឡាករ Diawaraនៅនាទីទី ៨៦៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...