បរទេស៖ វេលាព្រឹកមិញនេះ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១ក្រុមជម្រើសជាតិ ប្រស៊ីល បានបើកទ្វាកីឡដ្ឋាន Arena Pernambuco របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ ប៉េរូ នៅក្នុងវគ្គជម្រុះ WorldCup ដើម្បីដណ្តើមកីអីឡើងទៅជុំផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅប្រទេស កាតា ឆ្នាំ ២០២២។
ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ ប្រេស៊ីលនៅតែបន្តភាពខ្លាំងរបស់ខ្លួន ហើយកាលពីព្រឹកមិញនេះទៀតសោតពួកគេបានទទួលជ័យជម្នះទៅលើក្រុមប៉េរូ ក្នុងលទ្ធផល ២ ទល់នឹង ០។ ខណៈពេលនេះ ក្រុមសាំបា កំពុងឈរនៅលើកំពូលតារាង មាន ២៤ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត ៨ ប្រកួត ពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់ទាល់តែសោះ,ចំណែកឯក្រុម ប៉េរូ វិញកំពុងឈរនៅលេខរៀងទី ៧ មាន ៨ ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត ៩ប្រកួត ឈ្នះ ២ ស្មើរ ២ និងចាញ់ ៥។
គួរបញ្ជាក់ថា គ្រាប់ដំបូងរបស់ក្រុមប្រស៊ីល គឺរកបានដោយកីឡការ Everton Ribeiro នៅនាទីទី ១៤ និង គ្រាប់ចុងក្រោយរកបានខ្សែប្រយុទ្ធឆ្នើម Neymarនៅនាទីទី ៤០៕
សូមទស្សនាវីដេអូខាងក្រោម៖