ល្អពេក! មកទស្សនាវីដេអូ Messi ក្រឡុកក្រុម Nantes និង Assist ២គ្រាប់ម្សិលមិញ សឹងមិនជឿថាគាត់វ័យ៣៥ឆ្នាំ - TrueID

ល្អពេក! មកទស្សនាវីដេអូ Messi ក្រឡុកក្រុម Nantes និង Assist ២គ្រាប់ម្សិលមិញ សឹងមិនជឿថាគាត់វ័យ៣៥ឆ្នាំ

September 5, 2022

បរទេស៖ Lionel Messi ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន នៅតែបង្ហាញសមត្ថភាពដ៏អស្ចារ្យ ក្រោយយប់មិញគាត់បានចូលរួមយ៉ាងធំធេងក្នុងការជួយឱ្យក្រុម Paris Saint-Germain យកឈ្នះទៅលើក្រុមNantes នៃការប្រកួតសប្តាហ៍ទី ៦ នៃក្របខណ្ឌ Ligue 1។

រូបភាព
រូបភាព

ជាការពិតណាស់ នាយប់ថ្ងៃ សៅរិ៍ឈានចូលថ្ងៃ អាទិត្យម្សិលមិញ ក្រុម PSG បានទទួលជ័យជម្នះទៅលើក្រុមNantes ក្នុងលទ្ធផល ៣-០, ដែលក្នុងនោះ Messi បញ្ជូន (assist)ឱ្យ Kylian Mbappe ស៊ុត ២ គ្រាប់ និង មួយគ្រាប់ទៀតកើតឡើងតាមរយៈការស៊ុតបញ្ចូលទីដោយ NunoMendes។

រូបភាព
រូបភាព

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតនិងតាមរយៈការសង្កេតប៉ុន្មានប្រកួតចុងក្រោយ យើងឃើញថា Messi នៅតែបង្ហាញទម្រង់លេងបានល្អដដែល ដ្បិតបច្ចុប្បន្នឈានចូលវ័យ ៣៥ឆ្នាំទៅហើយ ខណៈយប់មិញនេះគាត់បានចូលរួម assist ២ គ្រាប់ និងបានជាប់ឈ្មោះជាកីឡាករដែល assist ច្រើនជាងគេបំផុតប្រចាំលីគកំពូលទាំង ៥ នៅរដូវកាលនេះទៀតផង៕

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...