ប្រេសុីល: Brazil បានយកឈ្នះប្រទេស Ecuador ដោយលទ្ធផល ២-០ ក្នុងការប្រកួតជម្រុះ World Cup នៅទីក្រុង Porto Alegre កាលពីថ្ងៃសុក្រ។ ខ្សែប្រយុទ្ធ Richarlison របស់ក្រុម Everton បានរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អនៅនាទីទី ២០ ក្នុងតង់ទី ២ នៅពេលដែលអ្នកចាំទី Alexander Dominguez មិនអាចបញ្ឈប់ការស៊ុតរបស់គេបាននោះទេពេលនៅជិតបង្គោលទី។
បន្ទាប់មក Neymar បានស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីអាជ្ញាកណ្តាលបានចង្អុលបង្ហាញពីកន្លែងពិន័យក្រោយពេលបានពិគ្រោះយោបល់ជាមួយជំនួយការវីដេអូ (VAR) ។ ប្រធានក្រុម Casemiro បានស្នើកាលពីថ្ងៃសុក្រថា កីឡាករមិនចង់ប្រកួតនៅផ្ទះទេ ខណៈដែលប្រទេសប្រេស៊ីលនៅតែមានមនុស្សស្លាប់ចំនួនច្រើនដោយសារតែ Covid-19 ។ Copa America ដំបូងត្រូវបានគេគ្រោងនឹងរៀបចំដោយ Colombia និង Argentina ប៉ុន្តែប្រទេសទាំងពីរនេះបានបដិសេធមិនធ្វើជាម្ចាស់ផ្ទះដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកាន់តែធ្ងន់ធ្ងរឡើង។
យ៉ាងណាមុិច លទ្ធផលនេះមានន័យថាប្រេស៊ីលបានឈរនៅលើកំពូលតារាងនៃក្រុមអាមេរិកខាងត្បូងចំនួន ១០ ក្រុមដែលមាន ១៥ ពិន្ទុពីការប្រកួត ៥ លើក ដោយបាននាំមុខក្រុមអាហ្សង់ទីនចំណាត់ថ្នាក់លេខ ២ ។ ការប្រកួតបន្ទាប់របស់ Brazil គឺត្រូវប្រកួតជាមួយParaguay នៅ Asuncion នៅថ្ងៃទី ៨ ខែមិថុនានេះ៕