បរទេស៖ អតីតវេជ្ជបណ្ឌិតនៅ Real Madrid លោក Jesus Olmo បានមានប្រសាសន៍ថាកីឡាករ Cristiano Ronaldo មិនមែនជាអត្តពលិកដែលមានរាងកាយមាំមួនបំផុតនោះទេ,ជាមួយគ្នានេះម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យ ត្រូវបានគេមើលឃើញថា លោកនៅតែខិតខំរក្សារាយកាយរបស់ខ្លួនបានយ៉ាងល្អមែនទែនទោះបីជាបច្ចុប្បន្នលោកបានឈានចូលដល់វ័យ ៣៦ ឆ្នាំហើយក៏ដោយ។
ជាការពិតណាស់ តាំងពីក្មេង Ronaldoបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងមែនទែន ដើម្បីចង់សម្រេចគោលដៅរបស់ខ្លួនក្នុងការក្លាយជាកីឡាករល្អបំផុតនៅលើពិភពលោក, ខណៈបច្ចុប្បន្ន លោកបានណែនាំបន្តទៅដល់កូនប្រុសរបស់ខ្លួនមិនឱ្យគេញ៉ាំរបស់ដែលមានជាតិខ្លាញ់ច្រើន និងភេស្ជៈដែលមានជាតិហ្គេសនោះទេ។
ថ្វីត្បិតតែតារាឆ្នើមសញ្ជាតិ ព័រទុយកាល់ត្រូវបានគេចាត់ទុកថាជាអត្តពលិកម្នាក់ដែលមានរាងកាយមាំមួនក៏ដោយ, ប៉ុន្តែលោក JesuOlmo ដែលធ្លាប់ធ្វើការជាមួយគេនៅ Real Madridជឿជាក់ថា កីឡាករ Gareth Bale គឺជាអត្តពលិកដែលមានរាយកាយមាំមួនជាង៕
ប្រភព៖ Sportbible