ហូឡង់៖ លោក Marco Van Basten ដែលជាអតីតជម្រើសជាងតិហូឡង់បាននិយាយថា ខ្សែប្រយុទ្ធ Memphis Depay ពុំមែនជាកីឡាករដែលស័ក្តិសមនឹងលេងឲ្យក្លិប Barcelona នោះឡើយដោយសារតែគេមិនសូវចូលចិត្តលេងជាក្រុមនិងភាគច្រើនផ្ដោតតែលើខ្លួនឯង។
Barcelona បាននាំយក Depay ពីក្លិប Lyon ដោយគ្មានតម្លៃខ្លួនកាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅ ដែលមកទល់ពេលនេះ គេបានក្លាយជាតារាឆ្នើមប្រចាំក្រុម ដែលមានប្រជាប្រិយភាពនិងទទួលបានការគាំទ្រពីអ្នកគាំទ្រក្រោយការចាកចេញរបស់ Lionel Messi និង Antoine Griezmann ។
យ៉ាងណាមិញ លោក Van Basten បានបញ្ចេញយោបល់ថាបើ Depay ចង់លេងឲ្យ Barcelona បានយូរគឺត្រូវកុំអាត្មានិយមនិងកុំគិតពីខ្លួនឯងពេកគឺគួរតែលេងជាក្រុម។
លោកបានថ្លែងថា៖
ប្រភព៖ sportskeeda