អង់គ្លេស៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ក្លិប Manchester City នឹងបើកផ្លូវឲ្យខ្សែការពារ Oleksandr Zinchenko ចាកចេញពីក្លិបនៅរដូវក្ដៅនេះស្របពេលក្លិប Everton កំពុងចង់បានគេ។
Zinchenko មិនមែនជាកីឡាករដែលជាប់ជម្រើស១១នាក់ដំបូងទៀងទាត់ក្នុងក្រុមនោះឡើយបើទោះបីជាគេលេងបានល្អក៏ដោយ។
ដូច្នេះហើយទើប ភាគីលោក Pep Guardiola ចង់ដោះលែងឲ្យគេចាកចេញនិងកំពុងបើកផ្លូវឲ្យក្លិបនានាដាក់សំណើផ្ទេរយកកីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ។
Fabrizio Romano បានបង្ហើបថា៖
គួរបញ្ជាក់ផងដែរថា Oleksandr Zinchenko ផ្ទេរពីក្លិប Ufa មកកាន់ Manchester City កាលឆ្នាំ២០១៦ ដោយបានឈ្នះពាន Premier League ពីរដង, Carabao Cup ពីរដង, FA Cup មួយដង និង Community Shield មួយដង៕
ប្រភព៖ football365