ទំនងណាស់! Bayern ចង់បានកីឡាករ Chelsea រូបនេះដើម្បីជំនួសតំណែងរបស់ Lewandowski - TrueID

ទំនងណាស់! Bayern ចង់បានកីឡាករ Chelsea រូបនេះដើម្បីជំនួសតំណែងរបស់ Lewandowski

June 4, 2022

អឺរ៉ុប៖ ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ក្នុងការចង់បានខ្សែប្រយុទ្ធ Chelsea កីឡាករ Romelu Lukaku មករួមក្រុម ដើម្បីជំនួសតំណែងរបស់កីឡាករ Robert Lewandowski

  កីឡាករ Romelu Lukaku
  កីឡាករ Romelu Lukaku

ជាការពិតណាស់​ ការមកដល់របស់ Lukaku មកកាន់កីឡដ្ឋាន Stamford Bridge ត្រូវបានគេរំពឹងថា រូបគេនឹងជួយតំបន់ប្រយុទ្ធរបស់ក្រុមបានច្រើន ផ្ទុយទៅវិញ កីឡាករសញ្ជាតិប៊ែលហ្សិកខាងលើពុំបានបង្ហាញខ្លួនជាប់លាប់ឡើយ ដោយភាគច្រើនលោក Thomas Tuchel បានដាក់រូបគេឲ្យស្ថិតនៅកៅអីបំរុង។ លើសពីនេះទៀតសោត Chelsea ក៏នឹងពិចារណាលក់រូបគេចេញផងដែរ ប្រសិនបើមានក្លិបណាមួយផ្តល់តម្លៃខ្លួនដែលក្លិបចង់បាន។

  កីឡាករ Romelu Lukaku
  កីឡាករ Romelu Lukaku

បើយោងទៅតាមការចុះផ្សាយរបស់ Mundo Deportivo បានទម្លាយឲ្យដឹងថា ម្ចាស់ជើងឯកក្របខណ្ឌ Bundesliga គឺ Bayern Munich កំពុងសម្តែងការចាប់អារម្មណ៍ចង់បាន Lukaku មករួមក្រុម ជាពិសេសប្រសិនបើពួកគេត្រូវបាត់បង់ Robert Lewandowski នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ៕

  កីឡាករ Robert Lewandowski
  កីឡាករ Robert Lewandowski

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...