បារាំង៖ ខ្សែបម្រើ Marco Verratti ត្រូវបានគេរាយការណ៍ថា នឹងបន្តកិច្ចសន្យាថ្មីជាមួយ Paris Saint Germain ពោលរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។
ជាការពិតណាស់ Verratti បានចូលរួមជាមួយ PSG តាំងពីឆ្នាំ ២០១២ មកម្លេះ គិតមកទល់ពេលនេះមានរយៈពេល១០ឆ្នាំហើយ ខណៈ រូបគេជាកីឡាករដែលមិនអាចខ្វះបានក្នុងតំបន់បម្រើរបស់ក្រុម រីឯកិច្ចសន្យារបស់គេជាមួយក្រុមនឹងផុតកំណត់នៅក្នុងឆ្នាំ២០២៤។
បើយោងទៅតាមការចុះផ្សាយរបស់លោក Fabrizio Romano បានរាយការណ៍មកថា Verratti បានយល់ព្រមលើលក្ខខណ្ឌទាមទារចង់បានរបស់ PSG ទាំងអស់ចំពោះកុងត្រាថ្មីដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៦ ខណៈ សមីខ្លួននឹងចុះហត្ថលេខាក្នុងពេលដ៏ខ្លីខាងមុខនេះ៕
ប្រភព៖ Fabrizio Romano