អង់គ្លេស៖ ក្លិប Manchester United កំពុងពិភាក្សាក្នុងការដាក់ឲ្យ ខ្សែប្រយុទ្ធ Facundo Pellistri ផ្ទេរទៅខ្ចីជើងនៅក្លិបផ្សេងរហូតដល់ចប់រដូវកាលនេះ។
Pellistri បានផ្ទេរមកទឹកដី Old Trafford កាលឆ្នាំ២០២០ ប៉ុន្តែត្រូវបិសាចក្រហមដាក់ឲ្យក្លិបផ្សេងខ្ចីជើងជាហូហែ បន្ទាប់មកនៅរដូវកាលនេះ រូបគេក៏បានបង្ហាញខ្លួនក្រោមការដឹកនាំរបស់លោក Ten Hag បាន៦នាទីក្នុងការប្រកួតទល់នឹង Charlton។
យ៉ាងណាមិញ ដោយសារក្លិបមាន Alejandro Garnacho ហើយទើប លោក Ten Hag សម្រេចចិត្តឲ្យ Pellistri នៅខ្ចីជើងនៅក្លិបផ្សេងបន្តទៀត។
សារព័ត៌មាន O Jogo បានចុះផ្សាយថា Manchester United បានចរចាជាមួយក្លិប Flamengo នៅឯប្រទេសប្រេស៊ីលទាក់ទងនឹងការផ្ទេរនេះ។
ការផ្ទេរនេះគឺមានរួមបញ្ចូលទាំងលក្ខខណ្ឌអាចទិញផ្ដាច់ដោយ Manchester United សម្រេចចិត្តថានឹងអនុញ្ញាតឲ្យគេចាកចេញពីក្លិបជាអចិន្ត្រៃយ៍តែម្ដង៕
ប្រភព៖ caughtoffside