អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool បានប្រកាសជាផ្លូវការ ថា កីឡាករ ៧រូប បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយនឹងក្រុម ក្នុងនោះយើងក៏ឃើញមានឈ្មោះរបស់កីឡាករ Divock Origi និង អ្នកចាំទី Loris Karius ផងដែរ។
ជាការពិតណាស់ Origi ទោះបីជាពុំសូវទទួលបានឪកាសបង្ហាញខ្លួនជាប់លាប់ពិតមែន ប៉ុន្តែ រូបគេក៏ត្រូវបានអ្នកគាំទ្រចាត់ទុកជាវីរបុរសរបស់ក្លិបផងដែរ ដោយ រូបគេតែងតែអាចរកគ្រាប់បាល់ជូនក្រុមបាននៅពេលដែលក្រុមត្រូវការគ្រាប់បាល់បំផុត ជាពិសេសគ្រាប់បាល់ពីរគ្រាប់របស់គេទល់នឹង Barcelona នាក្របខណ្ឌ Champions League ឆ្នាំ២០១៩ ជាអ្វីដែលធ្វើឲ្យអ្នកគាំទ្រ Liverpool ចងចាំមិនភ្លេច។
គួរបញ្ជាក់ដែរថា ក្រៅពី Origi និង Karius មានកីឡាករ៥រូបផ្សេងទៀតដែលបានចាកចេញ ដែលសុទ្ធជាកីឡាករក្មេងៗនៅក្នុងក្រុមដូចជា Sheyi Ojo, Ben Woodburn, Elijah Dixon-Bonner, Luis Longstaff និង Sean Wilson៕
ប្រភព៖ metro