អឺរ៉ុប៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា អ្នកចាត់ការរបស់ក្លិប Chelseaលោក Thomas Tuchel នឹងមិនអនុញ្ញាតឱ្យកីឡាករ TimoWerner ចាកចេញពីទឹកដី Stamford Bridge នារដូវក្តៅនេះទេ។
ខ្សែប្រយុទ្ធសញ្ជាតិ អាល្លឺម៉ង់ហាក់មានភាពមិនប្រក្រតីបន្តិចសម្រាប់រដូវកាលដំបូងជាមួយក្រុម តោខៀវ, ដោយការបង្ហាញខ្លួនចំនួន៣៥ប្រកួតកន្លងមក ក្នុងនោះគាត់អាចស៊ុតបញ្ចូលទីបានត្រឹមតែ ៦គ្រាប់ប៉ុណ្ណោះនៅ PremierLeague, ប៉ុន្តែបើសរុបការប្រកួតទាំងអស់ជារួមគាត់ស៊ុតបញ្ចូលទីបាន ១២ គ្រាប់ និង បញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគោលដៅបាន ១៥លើកផងដែរ។
កាលពីពេលថ្មីៗនេះ មានរបាយការណ៍មួយបានអះអាងថាអ្នកចាត់ការថ្មីរបស់ក្លិប Real Madrid លោក Carlo Ancelotti ហាក់មានបំណងចង់នាំយកខ្សែប្រយុទ្ធខាងលើមកកាន់ទឹកដីBernabeu សម្រាប់រដូវកាល ២០២១-២០២២។
ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមការចុះផ្សាយរបស់កាសែត The Sun បានឱ្យដឹងថា, លោក Tuchel ចង់រក្សាខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំឱ្យស្នាក់នៅទឹកដី StamfordBridge ជាបន្តទៀត, ខណៈអ្នកចាត់ការសញ្ជាតិ អាល្លឺម៉ង់បានចាត់ទុក Werner ជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្លិប៕
ប្រភព៖ Sports Mole